សេចក្ដីស្រឡាញ់ដែលយើងអាចទុកចិត្តបាន
ពាក្យសម្តីដែលធ្វើឲ្យឈឺចាប់បំផុត ប្រហែលជាពាក្យ ដែលនិយាយថា “ខ្ញុំមិនស្រឡាញ់អ្នកទៀតទេ”។ ពាក្យសម្តីនេះធ្វើឲ្យទំនាក់ទំនងត្រូវបញ្ចប់ ធ្វើឲ្យខូចចិត្ត ហើយធ្វើឲ្យក្តីស្រមៃរលាយបាត់បង់។ ជាញឹកញាប់ មនុស្សដែលធ្លាប់ត្រូវបានគេក្បត់ តែងតែការពារខ្លួន កុំឲ្យឈឺចាប់នៅពេលក្រោយទៀត ដោយសម្រេចចិត្តឈប់ជឿជាក់ លើសេចក្តីស្រឡាញ់របស់អ្នកផ្សេងទៀត។ ជាងនេះទៅទៀត ការតាំងចិត្តបែបនោះ ក៏អាចធ្វើឲ្យអ្នកនោះមិនជឿជាក់លើសេចក្តីស្រឡាញ់របស់ព្រះផងដែរ។
សេចក្តីស្រឡាញ់ដែលព្រះមានចំពោះយើង មានលក្ខណៈដ៏គួរឲ្យកត់សម្គាល់ ត្រង់ចំណុចដែលទ្រង់បានសន្យាថា សេចក្តីស្រឡាញ់របស់ទ្រង់ នឹងមិនចេះចប់ឡើយ។ លោកហោរាយេរេមា ធ្លាប់បានឆ្លងកាត់ស្ថានភាពដ៏ជូរចត់ដែលបានធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង(បរិទេវ ៣:១៣-២០)។ កាលនោះ ពួកសាសន៍របស់គាត់បានបដិសេធមិនព្រមស្តាប់តាម ពេលគាត់អំពាវនាវម្តងហើយម្តងទៀត ឲ្យពួកគេឆ្លើយតប នឹងសេចក្តីស្រឡាញ់របស់ព្រះ ហើយឲ្យវិលមកដើរតាមទ្រង់វិញ។ គាត់ក៏បានធ្លាក់ចូលក្នុងសភាពត្រដាបត្រដួសបំផុត បានជាគាត់ថ្លែងថា “កំឡាំងរបស់ខ្ញុំសូន្យបាត់អស់ទៅ សេចក្តីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ាហើយ(ខ.១៨)។
ប៉ុន្តែ ទោះគាត់ស្ថិតក្នុងស្ថានភាពខ្មៅងងឹតយ៉ាងណាក៏ដោយ ក៏គាត់នៅតែពិចារណាអំពីសេចក្តីស្រឡាញ់ដ៏ឋិតថេររបស់ព្រះ បានជាគាត់សរសេរថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់។ ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់!”(បរិទេវ ៣:២២-២៤)។ មនុស្សអាចសច្ចាថានឹងស្រឡាញ់យើងជារៀងរហូត ប៉ុន្តែ ក៏អាចក្បត់ពាក្យសន្យានោះផងដែរ។ យ៉ាងណាមិញ សេចក្តីស្រឡាញ់របស់ព្រះ នឹងនៅតែឋិតថេរ ហើយពិតប្រាកដជានិច្ច។ គឺដូចដែលមានសេចក្តីចែងថា “ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង។…
មេរៀនដែលទទួលបានពីរបងផ្ទះ
នៅពេលខ្យល់បក់គំហុកក្នុងខែមិនា បានធ្វើឲ្យរបងព័ទ្ធជុំវិញផ្ទះរបស់យើងដួលរលំខូចអស់មួយផ្នែក ប្រតិកម្មដំបូងបំផុត ដែលខ្ញុំមាននៅពេលនោះ គឺខ្ញុំចង់ស្តីបន្ទោសឲ្យជាងដែលទើបតែបានសង់របងនោះឲ្យខ្ញុំ កាលពីរបីខែមុន។ គិតយូរៗទៅ ទើបខ្ញុំដឹងថា កំហុសគឺមកពីខ្ញុំទេ។ ព្រោះនៅពេលដែលគាត់ធ្វើរបងជិតរួចរាល់ ខ្ញុំបានឃាត់មិនឲ្យគាត់ដកបង្គោលចាស់បួនដើមចោល ដើម្បីយកបង្គោលថ្មីមកដាំជំនួស ដោយចាក់បេតុងនៅជើងបង្គោលទាំងនោះឡើយ។ កាលនោះ ខ្ញុំបានប្រាប់គាត់ថា “សូមគ្រាន់តែសង់របងពីលើបង្គោលចាស់ទាំងនោះបានហើយ។ វានឹងមិនអីទេ។” វាមិនអីមែន តែនៅពេលខ្យល់ខ្លាំងបក់មក ទើបវាមានបញ្ហា។
យ៉ាងណាមិញ ពេលដែលព្រះយេស៊ូវមានបន្ទូលអំពីរឿងអ្នកសង់ផ្ទះពីរនាក់ ទ្រង់បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការសង់ជីវិតរបស់យើងលើគ្រឹះដ៏រឹងមាំ ដោយការស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងប្រៀបធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម។ រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ ហើយខ្យល់ក៏បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់លើថ្ម។ ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះរបស់ខ្លួននៅលើខ្សាច់វិញ” (ម៉ាថាយ ៧:២៤-២៦)។ កាលណាខ្យល់ និងភ្លៀងបក់ប៉ះនឹងផ្ទះទាំងនេះ គឺមានតែផ្ទះមួយដែលបានសង់នៅលើថ្មប៉ុណ្ណោះ ដែលនៅឈរមាំ។
ការស្តាប់ព្រះបន្ទូលរបស់ព្រះគឺសំខាន់ណាស់ ប៉ុន្តែ ការប្រព្រឹត្តតាមអ្វីដែលទ្រង់មានបន្ទូល នោះទើបជាគន្លឹះសំខាន់បំផុត ដើម្បីធន់នៅក្នុងព្យុះនៃជីវិតបាន។ ដរាបណាអ្នកនៅមានជីវិត នៅឡើយ សូមចាប់ផ្តើមសង់ផ្ទះនៅលើថ្មដាចុះ។ —David McCasland
មនុស្សខ្សោយជាងគេ
មានបញ្ជីឈ្មោះដ៏ចម្លែកមួយ មានចំណងជើងថា មនុស្ស១០០នាក់ដែលខ្សោយជាងគេ នៅក្នុងពិភពលោក ដែលគេបានផ្សាយតាមបណ្តាញអ៊ីនធើណិត ក្នុងគេហទំព័រ ២៤/៧ របស់សារព័ត៌មានវលស្ទ្រីត(Wall Street)។ ក្នុងចំណោមអ្នកដែលគេបានជ្រើសរើស ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះនោះ រួមមាន ប្រធានសាជីវកម្ម កីឡាករ អ្នកនយោបាយ និងតារាល្បីៗ ដែលមានចរិតលក្ខណៈមួយដែលដូចគ្នា គឺពួកគេសុទ្ធតែធ្លាប់មានអំណាច។ ក្នុងចំណោមនោះ មានខ្លះជាជនរងគ្រោះ ដោយសារកាលៈទេសៈមិនល្អ រីឯខ្លះទៀតបានសម្រេចចិត្តខុសក្នុងមុខជំនួញ ខណៈពេលដែលខ្លះទៀតបានបាត់បង់ឥទ្ធិពល ដោយសារបានធ្វើខុសសីលធម៌ជាដើម។
នៅក្នុងបទគម្ពីរ ១កូរិនថូស ជំពូក១០ លោកប៉ុលដកស្រង់មេរៀនដ៏សោកសៅមួយ ចេញពីប្រវត្តិសាស្រ្តក្នុងគ្រាសញ្ញាចាស់។ នៅសម័យនោះ លោកម៉ូសេបានដឹកនាំបណ្តាជន ចេញពីភាពជាទាសករនៅនគរអេស៊ីព្ទ ឲ្យមកទទួលសេរីភាព ក្នុងទឹកដីសន្យា ប៉ុន្តែ ពួកគេចេះតែបន្តបែរចេញពីព្រះ ដែលបានរំដោះពួកគេឲ្យរួចនោះ(ខ.១-៥)។ ពួកគេបានធ្លាក់ចុះ ដោយសារការថ្វាយបង្គំរូបព្រះ អំពើអសីលធម៌ ការរអ៊ូរទាំ និងការអាក្រក់ជាច្រើនទៀត(ខ.៦-១០)។ ត្រង់ចំណុចនេះ សាវ័កប៉ុលក៏បានចង្អុលបង្ហាញថា ការដួលចុះរបស់ពួកគេ គឺជាឧទាហរណ៍សម្រាប់ឲ្យយើងយកមកសិក្សា ហើយគាត់បានដាស់តឿនយើងថា “អ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត្ន ក្រែងលោដួល”(ខ.១២)។
អ្នកដើរតាមព្រះយេស៊ូវអាចឈរយ៉ាងមាំមួន ដោយផ្អែកលើព្រះបន្ទូល ដែលទ្រង់បានសន្យាថា “គឺនៅវេលាណាដែលមានសេចក្តីល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន”(ខ.១៣)។ យើងទាំងអស់គ្នាសុទ្ធតែមានអំណាចជះឥទ្ធិពល មកលើសេចក្តីជំនឿរបស់អ្នកឯទៀត។ ព្រះបានប្រទានអំណាច ដើម្បីឲ្យយើងអាចឈ្នះសេចក្តីល្បួង…
សម្រាប់មនុស្សគ្រប់គ្នា
ក្រាំងសមុទ្រស្លាប់ ដែលគេបានរកឃើញ នៅចុងទសវត្សរ៍ឆ្នាំ១៩៤០ បានផ្ទុកទៅដោយក្រាំងចម្លងនៃព្រះគម្ពីរភាសាហេព្រើរ(សញ្ញាចាស់) ដ៏ចំណាស់បំផុត។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ គេបានការពារក្រាំងទាំងនោះយ៉ាងប្រុងប្រយ័ត្ន ហើយជាញឹកញាប់ មានតែអ្នកប្រាជ្ញមួយក្រុមតូចប៉ុណ្ណោះ ដែលគេបានអនុញ្ញាតឲ្យប្រើក្រាំងទាំងនោះ។ ក្នុងកិច្ចប្រឹងប្រែងអភិរក្ស និងបើកទូលាយឲ្យមនុស្សកាន់តែច្រើន បានមើលបំណែកព្រះគម្ពីរបុរាណទាំងនេះ អាជ្ញាធរវត្ថុបុរណនៃប្រទេសអ៊ីស្រាអែលបានធ្វើការជាដៃគូជាមួយក្រុមហ៊ុនហ្គុគហ្គល(Google) ដើម្បីបើកចំហរ ឲ្យមនុស្សគ្រប់គ្នាអាចបើកមើលរូបភាពដែលមានគុណភាពខ្ពស់ របស់ក្រាំងទាំងនោះ ដែលមានអាយុជាង ២ពាន់ឆ្នាំ នៅតាមបណ្តាញអ៊ីនធ័រណិត។
នេះជាដំណឹងដ៏ល្អ សម្រាប់អ្នកប្រាជ្ញ ក៏ដូចជាសម្រាប់អ្នកសិក្សាដែលចង់ស្វែងយល់អំពីក្រាំងនេះ។ ហើយការនេះក៏បានរំឭកយើង អំពីកំណប់ទ្រព្យដ៏អស្ចារ្យ ដែលយើងកំពុងតែមានក្នុងព្រះគម្ពីរ។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក១១៩ ទាំងមូល អ្នកនិពន្ធបានលើកសរសើរលក្ខណៈដ៏អស់កល្ប និងប្រាជ្ញាដែលកែប្រែជីវិត ដែលមានក្នុងព្រះបន្ទូលព្រះ។ នៅក្នុងផ្នែកកណ្តាលនៃបទគម្ពីរនេះ អ្នកនិពន្ធបានប្រកាស់ថា “ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយ ដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសារបញ្ញត្តទាំងនោះឯង”(ខ.៩៣)។
ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើនមានព្រះគម្ពីរសម្រាប់ប្រើ ស្ទើរតែអស់មួយជីវិតហើយ ប៉ុន្តែ តើយើងបានចំណាយពេលច្រើនប៉ុណ្ណា នៅក្នុងការអាន និងសិក្សាព្រះគម្ពីរ? តើយើងបានគិតស៊ីជម្រៅប៉ុណ្ណា អំពីអត្ថន័យនៃបទគម្ពីរដែលយើងបានស្គាល់? ហេតុអ្វីបានជាយើងមិនយកការអានព្រះគម្ពីរ ជាអទិភាព ជាប្រចាំថ្ងៃ? ចូរទូលសូមឲ្យព្រះដឹកនាំ បង្រៀន និងពង្រឹងជំនឿរបស់អ្នក តាមរយៈព្រះបន្ទូលរបស់ទ្រង់ ក្នុងព្រះគម្ពីរ។ ព្រះគម្ពីរជាប្រភពធនធានដ៏អស្ចារ្យបំផុត ដែលព្រះបានអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាអាន និងទទួលយក។–David McCasland
ការល្បួងនៃសារ ដែលគេផ្ញើមក
ឧបមាថា អ្នកកំពុងអង្គុយអរសប្បាយ នឹងការប្រគុំតន្រ្តី រឿងល្ខោន ឬខ្សែភាពយន្ត នៅក្នុងមហោស្រពមួយ ដែលគេបានបិទភ្លើងឲ្យងងឹត។ ភ្លាមនោះ ស្រាប់តែមានទូរស័ព្ទស្មាតហ្វូនរបស់នរណាម្នាក់ បានបញ្ចេញពន្លឺឡើង នៅក្នុងចំណោមនោះ។ ម្ចាស់ទូរស័ព្ទនោះក៏បានបើកមើលសារ ដែលគេបានផ្ញើមកគាត់ ហើយគាត់ប្រហែលជាចំណាយពេល ដើម្បីឆ្លើយតបសារនោះផងក៏មិនដឹង។ នៅក្នុងសៀវភៅដែលមានចំណងជើងថា ការខ្វះការពិចារណា: ការអ្វីដែលអ៊ីនធ័រណិត កំពុងធ្វើមកលើខួរក្បាលរបស់យើង លោកនីកូឡាស ខារ(Nicholas Carr)បានមានប្រសាសន៍ថា នៅក្នុងពិភពលោកដែលតភ្ជាប់គ្នា ដោយអ៊ីនធ័រណិត យើងកាន់តែពិបាកប្រឆាំង “អារម្មណ៍ដែលចេះតែរំពឹងថាមាននរណាម្នាក់ប្រហែលជាបានផ្ញើសារមកយើង”។
កាលលោកសាំយ៉ូអែលនៅក្មេង គាត់បានឮសម្លេងហៅឈ្មោះគាត់ ហើយគាត់គិតថា សម្លេងនោះជាសម្លេងរបស់សម្តេចសង្ឃ អេលី ដែលកំពុងបម្រើព្រះ នៅក្នុងរោងឧបោសថ(១សាំយ៉ូអែល ៣:១-៧)។ ពេលដែលលោកអេលីបានដឹងថា ព្រះកំពុងហៅសាំយ៉ូអែល គាត់ក៏បានប្រាប់ក្មេងប្រុសម្នាក់នេះឲ្យឆ្លើយតប។ ពេលដែលព្រះហៅឈ្មោះគាត់ជាលើកទីបួន “សាំយ៉ូអែល ក៏បានទូលឆ្លើយថា សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ”(ខ.១០)។ ក្រោយមក លោកសាំយ៉ូអែលក៏មានទម្លាប់ប្រុងចិត្តស្តាប់ព្រះសូរសៀងរបស់ព្រះ នៅក្នុងការរស់នៅ ពេលដែល “ព្រះអម្ចាស់តែងលេចមក ឲ្យសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ ដោយសារព្រះបន្ទូលទ្រង់”(ខ.២១)។
តើនៅថ្ងៃនេះ យើងកំពុងស្តាប់ព្រះសូរសៀងរបស់ព្រះ ក្នុងជីវិតរបស់យើងឬទេ? តើយើងមានចំណាប់អារម្មណ៍ ចំពោះសម្លេងរ៉ោទ៍របស់ទូរស័ព្ទទំនើបរបស់យើង ខ្លាំងជាងព្រះសូរសៀងដ៏តូចឆ្មានៃព្រះអម្ចាស់ ដែលបានបន្លឺឡើង តាមរយៈព្រះបន្ទូល និងព្រះវិញ្ញាណរបស់ទ្រង់ឬ?
សូមឲ្យយើងរៀនស្គាល់ព្រះសូរសៀងរបស់ព្រះ…
ត្រាប់តាមសេចក្តីល្អ
មនុស្សភាគច្រើនទទួលស្គាល់ថា ជីវិតមនុស្ស គឺជាការលាយឡំដ៏ឈឺចាប់ រវាងសេចក្តីល្អ និងសេចក្តីអាក្រក់។ ជាក់ស្តែង ការនេះពិតជាបានកើតឡើង នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ មិត្តភាព គ្រួសារ ការងារ និងពួកជំនុំ។ ទោះយើងបានដឹងពីរឿងនេះហើយក៏ដោយ ក៏យើងនៅតែមានការភ្ញាក់ផ្អើល និងខកចិត្ត ពេលដែលភាពអាត្មានិយមបានលេចឡើង នៅក្នុងពួកជំនុំដែលខិតខំរួមគ្នាថ្វាយបង្គំ និងបម្រើព្រះគ្រីស្ទ។
ពេលដែលសាវ័កយ៉ូហាន សរសេរសំបុត្រទៅលោកកៃយុស ដែលជាមិត្តសំឡាញ់របស់គាត់ គាត់ក៏បានបង្រៀនឲ្យពួកជំនុំរបស់គាត់ រស់នៅតាមសេចក្តីពិត និងទទួលគ្នាទៅវិញទៅមក ដោយចិត្តសប្បុរស(៣យ៉ូហាន ១:៣-៨)។ ទោះជាយ៉ាងណាក៏ដោយ ឌីអូត្រេព “ចង់ធ្វើជាអ្នកធំជាងគេក្នុងពួកជំនុំ”(ខ.៩) ហើយក៏បាននាំឲ្យមានការឈ្លោះប្រកែកគ្នា។ សាវ័កយ៉ូហានបានសន្យាថា គាត់នឹងទៅជួបឌីអូត្រេពដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហានេះ ពេលគាត់មកសួរសុខទុកពួកជំនុំលើកក្រោយ។ ទន្ទឹមនឹងនោះ គាត់ក៏បានបង្រៀនពួកគេថា “អ្នកស្ងួនភ្ងាអើយ ចូរត្រាប់តាមសេចក្តីល្អ កុំឲ្យតាមសេចក្តីអាក្រក់ឲ្យសោះ អ្នកណាដែលប្រព្រឹត្តល្អ នោះមកពីព្រះ តែអ្នកណាដែលប្រព្រឹត្តអាក្រក់ នោះមិនបានឃើញព្រះឡើយ”(ខ.១១)។ យ៉ាងណា មិញ សាវ័កប៉ុលក៏បានបង្រៀនគ្រីស្ទបរិស័ទនៅក្រុងរ៉ូមផងដែរថា “កុំឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ ត្រូវឲ្យអ្នកឈ្នះសេចក្តីអាក្រក់ ដោយសារសេចក្តីល្អវិញ”(រ៉ូម ១២:២១)។
ក្នុងជម្លោះដ៏ក្តៅគគុក យើងប្រហែលជាត្រូវអារក្សល្បួង ឲ្យ“ពន្លត់ភ្លើង ដោយប្រើភ្លើង”។ ប៉ុន្តែ លោកយ៉ូហានបានបង្រៀនយើង ឲ្យងាកចេញពីសេចក្តីអាក្រក់ ហើយត្រាប់តាមសេចក្តីល្អវិញ។ នេះហើយជាវិធីថ្វាយសិរីល្អ ដល់ព្រះសង្គ្រោះនៃយើង។–David…
ក្រុមចម្រៀងដ៏ពិសេស
ពេលដែលលោក មីជ មីលល័រ(Mitch Miller) បានទទួលមរណៈភាព ក្នុងខែកក្កដា ឆ្នាំ២០១០ មនុស្សភាគច្រើនដែលស្គាល់គាត់ បាននឹកចាំថា គាត់ជាអ្នកដែលអញ្ជើញគេរាល់គ្នា ឲ្យច្រៀងជាមួយគាត់។ កម្មវិធី ច្រៀងជាមួយលោកមីជ គឺជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពរបស់គាត់ នៅទសវត្សរ៍ឆ្នាំ ១៩៦០។ នៅក្នុងកម្មវិធីទូរទស្សន៍នេះ ក្រុមបុរសបានច្រៀងបទខ្លី ដែលកំពុងពេញនិយម ហើយគេក៏បានដាក់អក្សរ នៅលើកញ្ចក់ទូរទស្សន៍សម្រាប់ឲ្យអ្នកទស្សនាច្រៀងជាមួយដែរ។ ការសែត ឡូស អ៊ែនជែលេស ថែម(Los Angeles Times) បានចុះផ្សាយដំណឹងមរណៈភាពរបស់គាត់ ដោយដកស្រង់សម្តីរបស់លោកមីលល័រ ដែលក្នុងនោះ គាត់បានជឿថា មូលហេតុដែលនាំឲ្យកម្មវិធីរបស់គាត់ទទួលជោគជ័យ គឺដោយសារបទខ្លីរបស់គាត់ ដែលច្រៀងថា “ខ្ញុំតែងតែមានគម្រោងជួលអ្នកចម្រៀងដែលមានសណ្ឋានខុសៗគ្នា គឺមានខ្លះខ្ពស់ ខ្លះទាប ខ្លះក្បាលទំពែក ខ្លះស្គម ខ្លះធាត់ មនុស្សមានសណ្ឋានខុសៗគ្នាអញ្ចឹង”។ តាមរយៈការបង្រួបបង្រួមអ្នកចម្រៀងដែលមានរូបរាង្គខុសៗដូចនេះ បទចម្រៀងដ៏ពិរសក៏បានបន្លឺឡើង ហើយគេក៏បានអញ្ជើញទស្សនិកជនទាំងអស់ ឲ្យមកចូលរួម។
ក្នុងបទគម្ពីររ៉ូម ជំពូក១៥ សាវ័កប៉ុលបានបង្រៀនគ្រីស្ទបរិស័ទទាំងអស់ ឲ្យមានការរួបរួមគ្នា គឺដូចដែលគាត់មានប្រសាសន៍ថា “ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(ខ.៦)។ គាត់ក៏បានដកស្រង់បទគម្ពីរសញ្ញាចាស់មួយចំនួន ដែលចែងអំពីការដែលសាសន៍ដទៃ និងសាសន៍យូដារួបរួមគ្នាច្រៀងសរសើរដំកើងព្រះ(ខ.៩-១២)។ កាលពីមុនគេគិតថា សាសន៍ដទៃ និងសាសន៍យូដាមិនដែលអាចរួបរួមគ្នាដូចនេះឡើយ ប៉ុន្តែ…
ទាល់តែអ្នកបានឆ្អែត
មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលរស់នៅក្នុងប្រទេសសឹង្ហបូរី បានប្រាប់ខ្ញុំ អំពីរបៀបសួរសុខទុក្ខគ្នា ដែលជនជាតិចិនធ្លាប់មានកាលពីសម័យមុន។ ពួកគេមិនបានសួរគ្នាថា “តើអ្នកសុខសប្បាយជាទេ?”ឡើយ ផ្ទុយទៅវិញពួកគេសួរគ្នាថា “តើអ្នកបានញ៉ាំបាយឆ្អែតឬទេ?” ការសួរសុខទុក្ខគ្នា បែបនេះ ទំនងជាកើតមាន ក្នុងសម័យដែលមានការខ្វះខាតអាហារ ដែលក្នុងនោះ មនុស្សជាច្រើនមិនដឹងថា ពេលណាពួកគេអាចមានអាហារបរិភោគទៀតឡើយ។ ដូចនេះ ពេលដែលពួកគេមានអាហារ ពួកគេត្រូវញ៉ាំឲ្យទាល់តែឆ្អែត។
មានពេលមួយព្រះយេស៊ូវបានធ្វើការអស្ចារ្យ ដោយប្រើត្រីពីរកន្ទុយ និងនំបុ័ងប្រាំដុំ ដើម្បីចម្អែតមនុស្ស ៥០០០នាក់(យ៉ូហាន ៦:១-១៣) ក្រោយមក ហ្វូងមនុស្សដែលដើរតាមទ្រង់ ចង់បានអាហារនោះបន្ថែមទៀត(ខ.២៤-២៦)។ ព្រះអម្ចាស់ក៏មានបន្ទូលប្រាប់ពួកគេថា “កុំធ្វើការងារដើម្បីឲ្យខំប្រឹង ឲ្យតែបានតែចំណីអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលស្ថិតស្ថេរដរាបដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា . . . ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រេកដែរ”(ខ.២៧,៣៥)។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងគួរតែជួយដល់អស់អ្នកដែលខ្វះចំណីអាហារខាងសាច់ឈាម។ លើសពីនេះទៅទៀត យើងអាចផ្សាយដំណឹងល្អ ដើម្បីឲ្យពួកគេដឹងថា មានតែព្រះគ្រីស្ទដ៏ជាអម្ចាស់ប៉ុណ្ណោះ ដែលអាចចម្អែតការស្រេកឃ្លានសន្តិភាពនៅក្នុងចិត្ត ការស្រេកឃ្លានការអត់ទោសបាប និងសេចក្តីសង្ឃឹមក្នុងជីវិត។
ព្រះយេស៊ូវគ្រីស្ទ ជានំបុ័ងជីវិត ទ្រង់បានត្រាសហៅយើង ឲ្យចូលមកឯទ្រង់ ដើម្បីឲ្យយើងបានជប់លៀងខាងព្រលឹងវិញ្ញាណ ទ្រង់បានបើកឲ្យយើងទទួលទានអាហារខាងវិញ្ញាណនោះរហូតទាល់តែយើងឆ្អែត។ – David McCasland
ជំនួញដែលមាន ហានិភ័យ
នៅពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោក ធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរ ក្នុងឆ្នាំ២០១០ គេបានធ្វើការស៊ើបអង្កេត ទៅលើពួកប្រធានប្រតិបត្តិ នៃក្រុមហ៊ុនធនាគារអន្តរជាតិមួយ ចំពោះការបោកប្រាស់អតិថិជនរបស់ខ្លួន អំពីហានិភ័យ ដែលទាក់ទងនឹងការបណ្តាក់ទុន ដែលក្រុមហ៊ុននេះបានលក់។ ក្រុមហ៊ុនធនាគាមួយនេះ បានដឹងហើយថា ការបណ្តាក់ទុននោះនឹងត្រូវបរាជ័យជាមិនខាន តែពួកគេនៅតែសន្យាអតិថិជនថា ការបណ្តាក់ទុននេះ នឹងទទួលផលចំណេញខ្ពស់ទៅវិញ។ ការបោកប្រាស់នេះ បានបណ្តាលឲ្យអ្នកដែលបានបណ្តាក់ទុនត្រូវខាតបង់គ្រប់គ្នា។
ការបោកប្រាស់ គឺមិនមែនទើបតែមាន នៅសម័យនេះឡើយ។ ជាក់ស្តែង ព្រះយេស៊ូវទ្រង់បានពិពណ៌នាថា អារក្ស “វាមិនបាននៅជាប់ក្នុងសេចក្តីពិត ព្រោះវាគ្មានសេចក្តីពិតនៅក្នុងវាទេ ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្តីនោះឯង”(យ៉ូហាន ៨:៤៤)។ វាជាខ្មាំងសត្រូវខាងព្រលឹងវិញ្ញាណរបស់យើង វាក៏បានដឹងថា ការរស់នៅសម្រាប់តែពេលបច្ចុប្បន្ននឹងនាំមកនូវសេចក្តីហិនវិនាសដ៏អស់កល្បជានិច្ចជាមិនខាន តែវាបានខ្សឹបប្រាប់យើងថា “ចូរគ្រាន់តែរស់នៅសម្រាប់ពេលបច្ចុប្បន្នទៅបានហើយ”។
មួយវិញទៀត ព្រះយេស៊ូវទ្រង់មិនបានសន្យាដល់ពួកសិស្សថា ពួកគេនឹងមានភាពសម្បូរសប្បាយ និងភាពស្រណុកស្រួលក្នុងលោកិយនេះទេ ប៉ុន្តែ ទ្រង់បានត្រាសហៅពួកគេ ឲ្យលះកាត់ចិត្តខ្លួនឯងចោល ហើយដើរតាមទ្រង់វិញ។ បន្ទាប់ពីព្រះយេស៊ូវមានបន្ទូលថា ទ្រង់នឹងត្រូវគេធ្វើគត់ តែទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ នៅថ្ងៃទីបី ទ្រង់ក៏បានប្រាប់ពួកសិស្សថា “បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ”(លូកា ៩:២៣-២៤)។
ដូចនេះ យើងត្រូវដឹងថា មានសម្លេងពីរកំពុងនិយាយបា្រប់យើង អំពីកន្លែងដែលយើងត្រូវបណ្តាក់ទុនជីវិតយើង។…
ក្តីសង្ឃឹម និងក្តីសុបិន្ត
ក្នុងឆ្នាំ១៩៦០ សិស្សទាំងអស់ក្នុងវិទ្យាល័យដែលខ្ញុំរៀន បានចូលរួមក្នុងគម្រោងទេពកោសល្យមួយ។ គេបានឲ្យយើងចំណាយពេលប្រលងជាច្រើនថ្ងៃ ដើម្បីស្ទង់មើលសមត្ថភាពរបស់យើង ក្នុងមុខវិជ្ជាដែលយើងរៀននៅវិទ្យាល័យ។ លើសពីនេះទៅទៀត គេបានឲ្យយើងបង្ហាញពីផែនការ សេចក្តីសង្ឃឹម និងក្តីស្រមៃដែលយើងមានសម្រាប់ពេលអនាគត។ តែកាលនោះ យើងមិនបានដឹងទេថា មានសិស្ស ៤សែននាក់ ដែលមកពី១៣០០វិទ្យាល័យ បានចូលរួមក្នុងកម្មវិធីសិក្សាដ៏ធំបំផុតមួយនេះ ដែលមិនធ្លាប់មានពីមុនមក នៅសហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកចូលរួមទាំងអស់ គ្មានសិស្សណាម្នាក់អាចមើលដឹងជាមុន ថាជីវិតរបស់ខ្លួន នឹងទៅជាយ៉ាងណា នៅពេលអនាគតឡើយ។
យ៉ាងណាមិញ លោកសូល ដែលជាអ្នកស្រុកតើសុស ក៏មិនបានដឹងជាមុនថា ជីវិតគាត់នឹងទៅជាយ៉ាងណាដែរ។ កាលគាត់នៅជាយុវជន គោលដៅរបស់គាត់ គឺបំផ្លាញពួកជំនុំរបស់ព្រះយេស៊ូវគ្រីស្ទ(កិច្ចការ ៧:៥៨-៨:៣ កាឡាទី ១:១៣)។ តែក្រោយមក គាត់ក៏បានទទួលជឿព្រះយេស៊ូវ ហើយគាត់ក៏ក្លាយជាសាវ័កប៉ុល ដោយគាត់មានបេសកកម្មបង្កើតពួកជំនុំ ឲ្យមានចំនួនកាន់តែច្រើនជាពហុគុណវិញ។ នៅពេលដែលសាវ័កប៉ុលធ្វើដំណើរ ទៅទីក្រុងយេរ៉ូសាឡឹម គាត់ត្រូវប្រឈមមុខនឹងការចាប់ខ្លួនដាក់គុក និងទុក្ខលំបាកជាច្រើន តែគាត់បានមានប្រសាសន៍ថា “ខ្ញុំមិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំដោយអំណរចុះ ព្រមទាំងការដែលខ្ញុំទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ” (កិច្ចការ ២០:២៤)។
នៅពេលគោលដៅនៃជីវិតរបស់យើង គឺជាការថ្វាយសិរីល្អដល់ព្រះមានព្រះអម្ចាស់ នោះទ្រង់នឹងដឹកនាំ ហើយការពារយើងគ្រប់ជំហ៊ានទាំងអស់ នៃដំណើរជីវិតរបស់យើង។ ពេលដែលយើងថ្វាយក្តីសង្ឃឹម និងក្តីស្រម៉ៃរបស់យើងក្នុងព្រះហស្តព្រះ នោះអ្វីៗគ្រប់យ៉ាង…